|
|
|
Sergio Ramos ខ្សែការពារចាស់វស្សាររកបានគ្រាប់ដំបូងឲ្យក្លឹប Paris St-Germain ដោយជួយអោយក្រុមយកឈ្នះ Reims ៤-០ បន្តនាំមុខក្នុងតារាងពិន្ទូ Ligue 1។ ជ័យជម្នះ ៤-០នេះ PSG នៅតែបន្តឈរលេខ១ក្នុងតារាងពិន្ទុមាន៥៣ពិន្ទុ ដាច់ក្រុមលេខពីរ Nice ដល់ទៅ១១ពិន្ទុឯណោះ។ Marseille កំពុងនៅលេខ៣មាន៤០ពិន្ទុ៕

គ្រាប់ទីមួយដោយខ្សែបម្រើ Marco Verratti ក្នុងតង់ទីមួយ។ ឈានដល់តង់ទីពីរ បងធំ Ramos និង Danilo Pereira បានស៊ុតម្នាក់មួយគ្រាប់ទៀតឲ្យ PSG ខណៈគ្រាប់ទី៤ Wout Faes របស់ Reims បានធ្វេសប្រហែសធ្វើអោយចូលទីរបស់ខ្លួនឯងមួយគ្រាប់។
ប្រភព: BBC Sports
ការធ្វើតេស្តបានបញ្ជាក់ថា Eder Militao បានរងរបួស ACL ទល់នឹង Osasuna របាយការណ៍ El Chiringuito ។...
យោងតាម centredevils បានឱ្យដឹងថា Manchester United មានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Amad Diallo ដែលមានបំណងចង់បន្តអនាគតរបស់គាត់នៅក្លឹប។...
Barcelona នឹងទទួលបាន 3 លានអឺរ៉ូពី Nike រាល់ពេលដែលក្លឹបឈ្នះពានរង្វាន់ UEFA Champions League ដែលជាការលើកទឹកចិត្តបន្ថែមលើភាពជោគជ័យនៅលើឆាកអឺរ៉ុប។...
Liverpool ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានសន្ទុះក្នុងការតាមប្រមាញ់ខ្សែបម្រើ Aurélien Tchouaméni របស់ក្លឹប Real Madrid ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះពិចារណាការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ការប្រកួតប្រជែងថ្មី។...
កាសែត Daily Mail បានប្រាប់ថា Arsenal នៅតែចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ។...